ប្រព័ន្ធប្រតិបត្តិការ Ubuntu គឺជាប្រភេទ Open Source ដែលជាខ្សែស្រឡាយនឹងប្រព័ន្ធប្រតិបត្តិការ Linux ។ កាលពីមុនប្រសិនបើអ្នកចង់ដំឡើងប្រភេទ OS នេះលុះត្រាតែអ្នកមាន CD ឬធ្វើ Boot តាម Flash ជាមុនសិន។
ប៉ុន្តែពេលនេះលោកអ្នកនឹងមិនចាំបាច់មាន CD ឬ ធ្វើ Boot តាម Flash នោះឡើយ យើងនឹងលើកយកវិធីសាស្ត្រដ៏ងាយស្រួលមួយដើម្បីអាចឱ្យអ្នកដំឡើង ប្រព័ន្ធប្រតិបត្តិ Ubuntu 12.10 ដែលជាប្រភេទ OS ដែលទើបនឹងចេញនាខែតុលានេះមកដំឡើងជាមួយ Windows របស់អ្នកដូចខាងក្រោម៖
- ដំបូងត្រូវទាញយកកម្មវិធី Wubi.exe ជាមុនសិន ចុចទីនេះដើម្បីទាញយក
- បន្ទាប់មកសូមចុច Run នូវ File
- អ្នកនឹងឃើញមានផ្ទាំងមួយចេញមក ដូចនេះសូមចុចជ្រើសរើសយក Drive ណាមួយមកដំឡើង (Installation free) រួចចុចជ្រើសរើសយកទំហំណាមួយដែលចង់បាន នៅក្នុង Installation Size ដែលមានទំហំធំជាង 5GB វាយ Username និង Password រួចចុច Install
- នៅពេលនោះកម្មវិធីកំពុងដំណើរការទាញយក និងដំឡើង ប្រព័ន្ធប្រតិបត្តិការ Ubuntu 12.10 ចូល ទៅក្នុងកុំព្យូទ័ររបស់អ្នក។ ដូច្នេះអ្នកត្រូវរង់ចាំរហូតដល់ដំណើរការចប់ដែលទិន្នន័យដែលត្រូវ ទាញយកមានប្រមាណប្រហែល 500 MB
- នៅពេលដំណើរការចប់ វានឹងចេញផ្ទាំងមួយមកបញ្ជាក់ដើម្បីទាមទារឱ្យអ្នក Reboot កុំព្យូទ័រដូចនេះ លោកអ្នកត្រូវចុចលើ Finish ដើម្បីបញ្ចប់វា
- នៅទីបញ្ចប់ នៅពេលដែលអ្នកបើកកុំព្យូទ័រឡើង នោះអ្នកនឹងឃើញមានជម្រើសពីរសម្រាប់ការជ្រើសរើសយកប្រព័ន្ធ ប្រតិបត្តិការណាមួយមកដំណើរការ ៕